អ្នកនាំពាក្យក្រសួងព័ត៌មាន៖យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លា យ » ជំហានទី២ បានក្លាយជាខែលការពារដ៏មានសំខាន់ ក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៦ -- ថ្លែងប្រាប់អ្នកសារព័ត៌មានពីយុទ្ធនាការនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្សក្នុងខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្ក ដា ឆ្នាំ២០២៦ នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ តាមរយៈការបង្ហាញរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ថា៖ យុទ្ធនាការជាតិនេះ បានក្លាយជាខែលការពារដ៏មានសំខាន់ ក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលជាកម្លាំងស្នូលនៃសង្គម ឱ្យជៀសផុតពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ការផ្សាយបែបបំភ្លៃ និងការកេងចំណេញផ្នែកនយោ បាយទុច្ចរិត ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពសង្គម និងពង្រឹងជំនឿទុកចិត្តរបស់សាធារ ណជន មកលើការដឹកនាំរបស់រាជរដ្ឋា ភិបាល។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិ ការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានអត្ថាធិប្បាយថាចាប់តាំងពីថ្ងៃបើកយុទ្ធនាការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មក ការអនុវត្តយុទ្ធនាការបានផ្សព្វផ្សាយបញ្រ្ជាបដល់សិស្សានុ សិស្សនៃវិទ្យាល័យ អនុវិទ្យាល័យធំៗ ចំនួន២៥ ក្នុង១០រាជធានី-ខេត្តគឺ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, ពោធិ៍សាត់, កំពង់ធំ, សៀមរាប, កំពង់ចាម, កែប ដោយមានសិស្សា នុសិស្សរាប់ម៉ឺននាក់ចូលរួម។ ឯកឧត្តមបានបន្ថែមថា យុទ្ធនាការកំពុងបន្តដំណើ ររបស់ខ្លួនឆ្ពោះទៅមុខទៅកាន់បណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងខេត្តទាំងអស់ជាបន្តបន្ទាប់ ទូទាំងព្រះរាជា ណាចក្រកម្ពុជា។ រាល់ដំណើរបោះជំហា នទៅមុខរបស់យុទ្ធនាការ គឺជាការកសា ងភាពធន់នឹងការផ្សាយប្រឌិតបំភ្លៃ ការប ង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានពិត និងការការពារសន្តិសុខព័ត៌មានជាតិ។

អ្នកនាំពាក្យបានលើកឡើងថាយុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយរដ្ឋ និងឯកជន ទាំងប្រពៃណី និងទំនើប ចំនួនប្រមាណជាង ២០ ៥៨២ ដង/មាតិកា ដែលពលរដ្ឋ និងសហគមន៍ជាអ្នកប្រើប្រាស់បានចែករំលែកបន្តបន្ថែមទៀត។ សកម្មភាពយុទ្ធនាការតាមបណ្តាញសង្គម ទទួលបានការគាំទ្រពីសាធារណជន ដោយមានការចូលមើល និងបានចែករំលែកសរុបចំនួនប្រមាណជិត២លាន ដង។

ឯកឧត្តមលើកឡើងថាដោយសហការជាមួយក្រសួងប្រៃសណី យ៍និងទូរគម នាគមន៍ យុទ្ធនាការបានផ្ញើសារអប់រំផ្សព្វផ្សាយតាមប្រព័ន្ធTRC-SMS ទៅដល់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅទូទាំងប្រទេស ដើម្បីធានាការបញ្ជ្រាបដល់គ្រប់ស្រទាប់ក្នុងសង្គម។ ទន្ទឹមនឹងនេះ យុទ្ធនាការក៏បានពង្រីកវិសាលភាពផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការដាក់បង្ហាញសារអប់រំនៅលើផ្ទាំងប៉ាណូ និងផ្ទាំង LED នៅតាមដងផ្លូវ និងទីប្រជុំជនសំខាន់ៗ ដើម្បីពង្រឹងការយល់ដឹងជាសាធារណៈបន្ថែមទៀតផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានគូស បញ្ជាក់ថា យុទ្ធនាការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលវិបា កអវិជ្ជមាន និងការពារប្រជាពលរដ្ឋឱ្យជៀសផុតពីគ្រោះថ្នាក់នានា ដែលបង្កឡើងដោយព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI។ លើសពីនេះ យុទ្ធនាការបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំ ជាពិសេសទាំងក្នុងអំឡុងពេលនៃការប៉ះទង្កិចដោយអាវុធដោយសារការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងក្នុងដំណាក់កាលក្រោយបទឈប់បាញ់។
ឯកឧត្តមអ្នកនាំពាក្យបានមានប្រសា សន៍ថាលទ្ធផលជាក់ស្តែងទាំងនេះ បានបង្ហាញឱ្យឃើញថា យុទ្ធនាការជាតិនេះមិនត្រឹមតែជាខែលការពារដ៏រឹងមាំក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលមានចំនួនប្រមាណ ៦៨ភាគរយ នៃចំនួនប្រជាជនសរុប ឱ្យជៀសផុតពីឧបាយកលនៃព័ត៌មានក្លែងក្លាយ, ការកេងចំណេញផ្នែកនយោបាយទុច្ចរិត, ការឆបោកតាមប្រព័ន្ធអនឡាញ, ការគំរាមកំហែងតាមអ៊ីនធឺណិត (Cyberbullying) ព្រមទាំងការលួចទិន្នន័យផ្ទាល់ខ្លួនក្នុងយុគសម័យឌីជីថល៕
ដោយ ៖ ប៊ុនរិទ្ធ





