ឯកឧត្តម ហួត ហាក់ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតី បើក « វេទិកា និងពិព័រណ៌ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ »
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--












ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញកាត់ខ្សែបូ បើកសម្ពោធជាផ្លូវការ « វេទិកា និងពិព័រណ៌ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ » នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវិមានអាហារ (OCIC ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»។
រូបថត៖ យឹម សុវឌ្ឍនា





