ឯកឧត្តម ឡាយ សំកុល អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនដល់ជនភៀសសឹកចំនួន ៣៧៥គ្រួសារ នៅស្រុកគូលែន
AKP ព្រះវិហារ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--





ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ៣៧៥ គ្រួសារដែលកំពុងស្នាក់នៅក្នុងវត្តគិរីទួលអណ្ដែត ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មីស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
រូបថត៖ ហ៊ុន យុទ្ធគុណ





