កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហ ប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ និងសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៦--កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហ ប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ និងសេដ្ឋកិច្ច ក្នុងជំនួបជម្រាបលារបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈក ម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកឧត្តម UENO ATSUSHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុ ណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងដំណើរការកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសហបង្កើតកញ្ចប់សេដ្ឋកិច្ចកម្ពុជា-ជប៉ុន (Cambodia–Japan Economic Co-Creation Package)។
ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មការទូតប្រកប ដោយការប្តេជ្ញាចិត្ត និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម។

ជាការឆ្លើយតប ឯកឧត្តម UENO ATSUSHI បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការដែនសមុទ្រ ភាពជាដៃគូអាស៊ាន-ជប៉ុន និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ឯកឧត្តម ក៏បានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនបន្ថែមទៀតនាពេលអនាគ តដ៏ខ្លី។
ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងទំនាក់ទំន ងមិត្តភាពដ៏ល្អ និងភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ៕

ដោយ ៖ ប៊ុនរិទ្ធ





