កិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីត្រៀមរៀបចំទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីត្រៀមរៀបចំទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២នៅកម្ពុជា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី៖ ដើម្បីចូលរួមចំណែកក្នុងការលេីកកម្ពស់ជនជាតិដេីមភាគតិច ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចដែលមានលក្ខណៈផ្សេងៗគ្នា ក៏ដូចជាដើម្បីផ្តល់ឱកាសដល់ជនជាតិដើមភាគតិចឱ្យចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិចឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ៕

ដោយ៖ ពេជ្រ សំអឿន, (ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





