អភិបាលស្រុកប្រាសាទសំបូរ ចុះសួរសុខ ទុក្ខនិងនាំយកអំណោយចែកជូនចាស់ ជរានៅភូមិទឹកអណ្ដូងឃុំឈូក
AKP កំពង់ធំ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរនាព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៦បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនចាស់ជរាចំនួន ៥គ្រួសារនៅភូមិទឹកអណ្ដូង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកអភិបាលស្រុកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបា លខេត្តកំពង់ធំ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសចាស់ជរា ជនពិការនិងគ្រួសារងាយរងគ្រោះដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាននោះឡើយ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកក៏បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ ត្រូវបន្តតាមដាននិងជួយសម្របសម្រួលមើល ថែទាំសុខភាពក៏ដូចជាជីវភាពរបស់ចាស់ជរាទាំងអស់នោះឱ្យបានដិតដល់។ ជាមួយគ្នានោះដែរ លោក និងក្រុមការងា រក៏បាននាំយកនូវគ្រឿងឧបភោគបរិ ភោគនិងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់គ្រួសារចាស់ជរាទាំង៥គ្រួសារ សម្រាប់ដោះស្រាយជីវភាពចំពោះមុខផងដែរ។

ចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃនេះបានធ្វើឱ្យលោកយាយនិងក្រុមគ្រួសារទាំងអស់មានក្តីរំភើបរីករាយជាខ្លាំងនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលស្រុកក៏ដូចជាថ្នាក់ដឹកនាំខេត្តដែលតែងតែផ្តល់ភាពកក់ក្តៅ និងមិនបោះបង់ពួកគាត់នៅក្នុងគ្រាលំបាកបែបនេះឡើយ៕

ដោយ៖ ស៊ុម វណ្ណា





