កិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាសរបស់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP)នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាស របស់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន៖ លោក ផេង សំបូរ ប្រធានគ្រប់គ្រងគម្រោង លោក Robert Jeancenelle ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស KCI តំណាងក្រុមហ៊ុនទទួលការសាងសង់ និងមន្រ្តីបច្ចេកទេសរបស់គម្រោង នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃអង្គារទី៧ ខែកក្កដា ឆ្នាំ២០២៦។

គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បី ពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងាររបស់គម្រោងប្រចាំត្រីមាស និងលើកយកបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះនាពេលអនុវត្ត ដើម្បីយក មកដោះស្រាយក្នុងការឆ្លើយតបបន្ទាន់។


ដោយ៖ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





