AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃស្ដីពីវឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមជម្រាបជូនថា យោងតាមគោលការណ៍ណែនាំរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានតម្រូវឱ្យអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្តផ្តល់កិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងារសម្រេចបានក្នុងឆមាសទី១ ជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដោយគោលបំណងនៃកិច្ចសម្ភាសន៍នេះ ដើម្បីឱ្យអង្គភាពនីមួយៗធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងាដែលខ្លួនសម្រេចបាន៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)