គណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦
AKPភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រ សួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃពុធទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោក លោកស្រីថ្នាក់ដឹកនាំ និងគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

អង្គប្រជុំបានពិនិត្យយ៉ាងល្អិតល្អន់លើវឌ្ឍនភាពការងារដែលសម្រេចបានក្នុងត្រីមាសទី២ និងបានពិភាក្សា ផ្ដល់ដំណោះស្រាយ និងផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន លើបញ្ហា ការប្រឈម ដែលបានជួបប្រទះ ដើម្បីជំរុញការងារលទ្ធកម្មនានាឱ្យបានឆាប់រហ័សស្របតាមនីតិវិធីលទ្ធកម្មនិងប្រកបដោយប្រសិទ្ធភាព ជាពិសេសលើការងារពង្រឹងគុណភាពហេដ្ឋារចនាស ម្ព័ន្ធផ្លូវ និងសំណង់សិល្បៈការ្យនានានៅតំបន់ជនបទ។

ឯកឧត្ដមរដ្ឋមន្ដ្រី បានធ្វើការកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការលទ្ធកម្មក្រសួងទាំងអស់ ដែលបានបំពេញ ការងារលទ្ធកម្មឱ្យមានដំណើរការដោយរលូន និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ ដើម្បីយកទៅអនុវត្តនីតិវិធីលទ្ធកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពបន្ថែមទៀត៕

ដោយ៖ពេជ្រ សំអឿន ,ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ





