ឥណ្ឌូនេស៊ី និងសិង្ហបុរី ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតក្នុងអំឡុងពេលកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ដែលដឹកនាំដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) នៅទីក្រុងហ្សាកាតាកាលពីថ្ងៃចន្ទ។
លោក ប្រាបូវ៉ូ បាននិយាយថា កិច្ចប្រជុំកំពូលនេះ បានបង្កើតលទ្ធផលសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់ ដែលគ្របដណ្តប់ទាំងការរៀបចំរវាងរដ្ឋាភិបាល និងអាជីវកម្ម និងការវិនិយោគ។
លោកបានបន្ថែមថា សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងស៊ីជម្រៅរវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះ គ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ថាមពលសេដ្ឋកិច្ចឌីជីថល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ខ្សែសង្វាក់ផ្គត់ផ្គង់ និងការអនុវត្តពាណិជ្ជកម្មអគ្គិសនីឆ្លងដែន។
ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យតភ្ជាប់ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរយុវជន ជាសសរស្តម្ភសំខាន់ៗនៃចំណងទ្វេភាគីរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





