ឯកឧត្តម កែវ រ៉េមីជួបជាមួយតំណាងសិទ្ធុិមនុស្ស(OHCHR)ប្រចាំកម្ពុជាពិភាក្សាពីធ្វើកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំំងពីរ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៦--ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័ យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នៅសាលប្រជុំរបស់ គ.ស.ម.ក.ដោយកិច្ចជំនួប មាន គោលបំណងបន្តពង្រឹងកិច្ចសហប្រតិ បត្តិការរវាង គ.ស.ម.ក. និង OHCHR លើវិស័យសិទ្ធិមនុស្ស ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថានារសៀលថ្ងៃទី៧ ខែក ក្កដា ឆ្នាំ២០២៦។

ក្រោយពីសម្តែងការស្វាគមន៍ចំពោះលោកជំទាវ Matilda Bogner និងសហការី ឯកឧត្តម កែវ រ៉េមី បានថ្លែង អំណរគុណចំពោះការបន្តកិច្ចសហប្រ តិបត្តិការប្រកបដោយការស្ថាបនារបស់ OHCHR ជាមួយនឹង គ.ស.ម.ក.។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកល នៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែល គ្រោងនឹងអនុម័តអំឡុងសម័យប្រជុំរបស់ក្រុមប្រឹ ក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ លើកទី៦២។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖
ការរើសអើងចំពោះពលករទេសន្តរប្រវេ សន៍កម្ពុជា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។

ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យ មានជនភៀសសឹកជាង ៦៤ ម៉ឺន នាក់។
ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញ ផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។
ឯកឧត្តមថាទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតម កដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង ២០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅ លំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ របស់យោធាថៃ ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែង របស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ Matilda Bogner បានថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ ព្រមទាំងបានសម្តែងនូវ សេចក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្តលើកក ម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត នៃ កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
លោកជំទាវ ក៏បានបញ្ជាក់បន្ថែមថា OHCHR បានតាមដាន ដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាព រស់នៅរបស់អ្នកទាំងនោះផងដែរ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណ ដល់ OHCHR ចំពោះការយកចិត្ត ទុកដាក់ចុះសួរសុខ ទុក្ខ ក៏ដូចជាពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភៀសសឹកកម្ពុជា៕
ដោយ៖ប៊ុនរិទ្ធ





