ឯកឧត្តម អ៊ុំ រាត្រី ដាស់តឿនអាជ្ញាធរមូលដ្ឋាន៖ «មិនត្រូវទុកឱ្យបញ្ហាតូចតាច រីករាលដាលជាបញ្ហាធំនោះឡើយ» ក្នុងកិច្ចប្រជុំបន្ទាន់ពង្រឹងសន្តិសុខ និងត្រៀមសង្គ្រោះគ្រោះមហន្តរាយ
AKPបន្ទាយមានជ័យថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៦--ក្នុងបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានចរិត លក្ខណៈដាស់តឿនស្មារតី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ទៅកាន់មន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ថា ដាច់ខាតត្រូវនៅជាប់ជាមួយប្រជា ពលរដ្ឋ ដឹងសុខទុក្ខ និងដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដោយ«មិនត្រូវទុកឱ្យបញ្ហាតូចតា ច រីករាលដាលជាបញ្ហាធំនោះឡើយ»។

ការថ្លែងដាស់តឿនបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារចំពោះ មុខបន្ទាន់មួយ ក្រោមអធិបតីភាពផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយ មានជ័យ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជា ការរងកងកម្លាំងទាំងបីប្រភេទ (កងទ័ព អាវុធហត្ថ និងនគរបាល) អភិបាល ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មេភូមិ ព្រមទាំងប្រធានមន្ទីរ និងមន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាត្រួតពិនិត្យ វាយតម្លៃលើសភាពការណ៍ទូទៅ និងដាក់ចេញវិធានការចំពោះមុខ។

ឆ្លងកាត់ការវាយតម្លៃលើស្ថានភាពភូមិសាស្ត្រខេត្ត ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាគន្លឹះៗ និងខ្លឹមសា រស៊ីជម្រៅលើការងារអាទិភាព រួមមានការពង្រឹងសន្តិសុខ និងគោលន យោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានស្អិតរមួត ក្នុងការចុះល្បាត និងសហការបង្ក្រាបឱ្យខានតែបាននូវរាល់បទល្មើសនានា ក្នុងនោះត្រូវជំរុញការទប់ស្កាត់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងជាពិសេសគឺបញ្ហាក្មេងទំនើង ដែលបង្កការអសន្តិសុខ និងភាពភ័យខ្លាចដល់សង្គមជាតិ។
ការលើកកម្ពស់គុណភាពសេវាសាធារណៈ និងសីលធម៌មន្ត្រីទន្ទឹមនឹងការថែរក្សាសណ្ដាប់ធ្នាប់ ឯកឧត្តមបានសង្កត់ធ្ងន់លើការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនៅតាមឃុំ-សង្កាត់ ដោយត្រូវធានាឱ្យបាននូវតម្លាភាព និងភាពលឿនរហ័ស កាត់បន្ថយការិយាធិបតេយ្យ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋភ្លាមៗ។សីលធម៌វិជ្ជាជីវៈខ្ពស់ បម្រើផលប្រយោជន៍ជូនប្រជាព លរដ្ឋដោយចេញពីចិត្តពីថ្លើម និងទន់ភ្លន់។
ការត្រៀមលក្ខណៈអន្តរាគមន៍ និងសង្គ្រោះគ្រោះមហន្តរាយដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវកាលវស្សា។

ជាងនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ឧបករណ៍ សម្ភារ និងកម្លាំងអន្តរាគមន៍ជាស្រេច ដើម្បីការពារ និងសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាពិសេសបញ្ហាទឹកជំនន់ ឬគ្រោះរាំងស្ងួតតាមរដូវកាល ដែលអាចកើតមានឡើងដោយយថាហេតុ។
«ខ្ញុំសូមដាស់តឿនដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមេភូមិទាំងអស់ ត្រូវតែនៅជាប់ជាមួយប្រជាពលរដ្ឋ ដឹងសុខទុក្ខរបស់ពួកគាត់...»នេះជា ប្រសា សន៍ដាស់តឿនរបស់ ឯកឧត្តម អ៊ុំ រាត្រី។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានសម្តែងនូវការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននាពេលកន្លងមក។
សមាសភាពដែលបានចូលរួមក្នុងកិច្ច ប្រជុំទាំងអស់ បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការនាំយកអនុសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត ទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងផ្លែផ្កាខ្ពស់បំផុត ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភា ព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល៕
ដោយ ៖ឈុនសារ៉ាត





