ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក ព្រឹទ្ធសភា និងក្រុមកីឡាករ ស.ស.យ.ក ខេត្តមណ្ឌលគិរី
AKP មណ្ឌលគិរី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦—








ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈកីឡា និងថវិកា ជូនដល់ក្រុមកីឡាករបាល់ទាត់ ស.ស.យ.ក ខេត្តមណ្ឌលគិរី និងទស្សនាការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមកីឡាករ ស.ស.យ.ក ខេត្តមណ្ឌលគិរី នៅពហុកីឡដ្ឋានក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
រូបថត៖ ហ៊ុន យុទ្ធគុណ





