ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្វាំងឡង់ក្នុងការផ្លាស់ប្តូរបៃតង និងបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសហ្វាំងឡង់ក្នុងស្មារតីបើកចំហរ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីអនុវត្តន៍ផែនការសកម្មភាពរួមរវាងប្រទេសចិន និងហ្វាំងឡង់ ពង្រីកពាណិជ្ជកម្ម និងវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងការផ្លាស់ប្តូរបៃតង ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។
លោក វ៉ាង បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី អេលីណា វ៉ាល់តូណេន (Elina Valtonen) នៅទីក្រុងហែលស៊ីនគី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





