លោកអភិបាលស្រុកព្រៃនប់ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេខេត្ត
AKP ព្រះសីហនុ ថ្ងៃទី0៦ ខែកក្កដា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលនៃគណៈអភិ បាលស្រុកព្រៃនប់ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩)នោះ លោក អ៊ីធារិន អភិបាលស្រុកព្រៃនប់ បានជួបសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី សម្រាប់ការចូលរួមកាត់វិញ្ញាសាប្រឡងជូនដល់ក្មួយៗបេក្ខជនប្រកបដោយបរិយាកាសស្ងប់ស្ងាត់ តម្លាភាព និងមានសណ្តាប់ធ្នាប់ល្អប្រសើរសម្រាប់មណ្ឌលប្រឡង។

លោកអភិបាលស្រុកព្រៃនប់បានបញ្ជាក់ថា ក្នុងនាមជាអ្នកជំនាន់មុន សូមប្រសិទ្ធពរជ័យ និងសូមដាស់តឿនដល់ក្មួយៗជាបេក្ខជនទាំងអស់ សូមខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព រក្សាភាពជឿជាក់ និងភាពក្លាហានក្នុងការប្រឡងឱ្យទទួលបានលទ្ធផលល្អសម្រាប់អណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសាលារបស់យើងទៀតផង។ សូមក្មួយៗទទួលបានជោគជ័យ និងជាប់ជ័យលាភី ព្រមទាំងទទួលបាននិទ្ទេសល្អៗគ្រប់ៗគ្នា ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ៕


ដោយ ងូ សុមុនី





