អង្គការ World Vision ចុះសួរសុខទុក្ខកុមារ និងគ្រួសារក្នុងលំនៅឋានបណ្តោះអាសន្នក្នុងស្រុកចុងកាល់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦--អង្គការទស្សនៈពិភពលោក និងកញ្ញា កុយ អេណា បានចុះសួរសុខទុក្ខកុមារ និងគ្រួសារនៅក្នុងស្រុកចុងកាល់ ដែលកំពុងរស់នៅក្នុងទីលំនៅបណ្តោះអាសន្ន។ កញ្ញាបានរួមគ្នាផ្តល់ការលើកទឹកចិត្ត ស្នាមញញឹមដ៏កក់ក្តៅ និងក្តីអាណិតស្រឡាញ់ដ៏ស្មោះស្ម័គ្រ ដើម្បីរំលឹកពួកគេថា ពួកគេត្រូវបានយកចិត្តទុកដាក់ ផ្តល់តម្លៃ និងមិនត្រូវបានបំភ្លេចចោលឡើយ។ នេះបើតាមការឱ្យដឹងពីអង្គការ World Vision នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦។

ការនេះបង្ហាញថា អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា World Vision បានឈរនៅក្បែរ និងរួមសុខទុក្ខជាមួយកុមារ និងសហគមន៍ងាយរងគ្រោះបំផុត ដើម្បីធានាថាពួកគេមិនត្រូវបានបោះបង់ចោលឱ្យប្រឈមមុខនឹងបញ្ហាប្រឈមតែម្នាក់ឯងនោះទេ។ អង្គការក៏បានអរគុណដល់ញ្ញា កុយ អេណា ដែលបានចំណាយពេលដ៏មានតម្លៃចុះមកសួរសុខទុក្ខកុមារ និងក្រុមគ្រួសារនៅទីនេះ។ វត្តមានសេចក្តីសប្បុរស និងពាក្យសម្តីលើកទឹកចិត្តរបស់អ្នក បាននាំមកនូវភាពកក់ក្តៅ ក្តីសង្ឃឹម និងក្តីរីករាយដល់អ្នកដែលត្រូវការវាបំផុត។

កុមារគ្រប់រូបសមទទួលបានឱកាសលូតលាស់ឡើងប្រកបដោយសុវត្ថិភាព ក្តីសង្ឃឹម និងការមើលថែទាំ។ កុមារនៅតែជាស្នូលនៃបេសកកម្មរបស់អង្គការទស្សនៈពិភពលោក World Vision ហើយអង្គការ់ និងដៃគូ នៅតែបន្តប្តេជ្ញាចិត្តគាំទ្រគ្រួសារងាយរងគ្រោះ ក្នុងការកសាងជីវិតរបស់ពួកគេឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម៕


ដោយ ណយ នឿន (ប្រភព៖ World Vision)





