អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងក្រុមហ៊ុន ហ្គោលដិនផត អេសអ៉ីហ្សិត ឌីវីឡុបម៉ិន នៅស្រុកព្រៃនប់
AKP ខេត្តព្រះសីហនុ ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៦ -- នៅរសៀលថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងក្រុមហ៊ុនហ្គោលដិនផត អេសអ៉ីហ្សិត ឌីវីឡុបម៉ិន ឯ.ក (តំបន់សេដ្ឋកិច្ចពិសេស ISI SEZ) ស្ថិតនៅភូមិត្រពាំងគារ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឪកាសចុះពិនិត្យវឌ្ឍន ភាពនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៉ីហ្សិត ឌីវីឡុបម៉ិន ឯ.ក (តំបន់សេដ្ឋកិច្ចពិសេស ISI SEZ) តំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក៏បានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព នៃគម្រោងរបស់ក្រុមហ៊ុន វិនិយោគលើផ្ទៃដីជាង ៨០០ហិកតា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ជាក្រុមហ៊ុនក្នុងស្រុកដែល បានអនុវត្តការងាររបស់ខ្លួនជិត ៣០ឆ្នាំកន្លងមកហើយ ដែលមានបុគ្គលិក ២ ៥០០នាក់ ហើយក៏ជាក្រុម ហ៊ុនបុត្រសម្ព័ន្ធមួយផងដែរតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ចែកចេញជា ៦ផ្នែកធំៗមានដូចជា ១.ការផលិត បំពង់ទីប ២.សាងសង់សំណង់ឧស្សាហកម្ម (ផ្តោតលើរោងចក្រ) ៣.បង្កើតជាសួនឧស្សាហកម្ម មានដូចជាសួនឧស្សាហកម្មនៅផ្លូវវេងស្រេង និងសួនឧស្សាហកម្មនៅកណ្តាលស្ទឹង ខេត្តកណ្តាល ៤.ក្រុមហ៊ុនអចលនទ្រព្យដោយបង្កើតផ្ទះតម្លៃសមរម្យ ៥.ឧស្សាហកម្មម្ហូបអាហារ មានដូចជា (ការហ្វេប្រោន) មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ហើយសម្រាប់នៅខេត្តព្រះសីហនុ មាន ៤ទីតាំង ក្នុងនោះក៏មាននៅផ្លូវល្បឿនលឿនផងដែរ ៦.ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ដែលជាតំបន់ដែលមានសក្តានុពលសម្រាប់ការវិនិ យោគ ហើយទស្សន វិស័យរបស់ក្រុមហ៊ុនគ្រោងនឹងបើកសួនឧស្សាហកម្ម និងសាងសង់ផ្ទះសម្រាប់កម្មករ និយោ ជិកជួលស្នាក់នៅថែម ទៀតផងប្រមាណជា ១៥ ០០០គ្រួសារ ហើយទីតាំងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ចាប់ផ្តើមសាងសង មានរយពេល ១ឆ្នាំ កន្លះមកហើយ ដោយបច្ចុប្បន្នកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ក្នុងនោះក៏មានរោងចក្រផលិតសំបកកង់រថយន្ត ដែលសាងសង់លើមានផ្ទៃដីចំនួន ១០០ហិកតា ហើយ ក៏មានរោងចក្របំរើការផលិតសម្រាប់ចង្វាក់ផលិតកម្មផលិតកង់រថយន្ត ។ហើយរោងចក្រនេះគ្រោងនឹងបើកដំណើការនាពេលឆាប់ៗខាងមុខ។ ក្នុងនោះក្រុមហ៊ុន ក៏មានសាងសង់រោងចក្រសម្រាប់ជួលជូនអ្នកវិនិយោគិនទៅតាមតម្រូវការ។

ក្នុងឪកាសដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៉ីហ្សិត ឌីវីឡុបម៉ិន ឯ.ក (តំបន់សេដ្ឋកិច្ចពិសេស ISI SEZ) រួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ព្រះសីហនុ ក៏បានស្តាប់ការធ្វើបទបង្ហាញរបស់តំណាងក្រុម ហ៊ុន ព្រមទាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍរបស់ក្រុមហ៊ុន។ បន្ទាប់មកក៏បានបន្តចុះទៅ ពិនិត្យវឌ្ឍនភាពរោងចក្រផលិតសារធាតុគីមី (ស័ង្ក សីអុកស៊ីត) របស់ក្រុមហ៊ុន អ័រលន់ ហ្ស៊ីន អ៊ិនដាសស្ត្រី ខេមបូឌា ឯ.ក ORLON ZINCINDUSTRY CAMBODIA CO,LTD និងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់តំណាងក្រុមហ៊ុន ត្រូវរៀបចំអាងស្តុបទឹកស្អាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឪ្យបានត្រឹម ត្រូវស្របតាមស្តង់ដារបច្ចេកទេស ដោយធ្វើយ៉ាងណាកុំឪ្យមានផលប៉ះ ពាល់ដល់បរិស្ថានសម្រាប់ប្រជាពលរដ្ឋដែលរសនៅក្បែតំបន់សេដ្ឋកិច្ច ចំពោះអគ្គិសនី ត្រូវធ្វើការទំនាក់ ទំនងជាមួយអង្គភាពអគ្គិសនីខេត្តព្រះសីហនុ ដើម្បីតភ្ជាប់បណ្តាញភ្លើងរដ្ឋយកមកប្រើប្រាស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ទន្ទឹមនោះ ឯកឧត្ដម អភិ បាលខេត្ត ក៏បានធ្វើការណែនាំបន្ថែមដល់តំណាងក្រុមហ៊ុន ក៏ដូចជាតំណាងរោងចក្រ ត្រូវរៀបចំដាំដើមឈើឪ្យមានភាពបៃ តងសម្រាប់ផាសុខភាពកម្មករ និងយោជិកនៅក្នុងតំបន់ ប្រសិនបើមានបញ្ហា ប្រឈមដោះស្រាយមិនចេញ សូមទំនាក់ទំនងមកឯកឧត្តមផ្ទាល់ក៏បាន ដើម្បីយើងរួមគ្នាដោះស្រាយឪ្យ បានទាន់ពេលវេលា ៕
ដោយ ៖ងូ សុមុនី





