ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដឹក នាំមន្ត្រីចុះពិនិត្យសមិទ្ធិផលផ្លូវបេតុង ៥ខ្សែក្នុងក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៦ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើ ញដឹកនាំមន្ត្រីចុះពិនិត្យសមិទ្ធផលផ្លូវបេតុងចំនួន៥ខ្សែ ស្ថិតនៅសង្កាត់ លេខ៤ និងសង្កាត់លេខ១ ក្រុងព្រះសី ហនុ នាព្រឹកថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងការចុះពិនិត្យសមិទ្ធ ផលផ្លូវបេតុងទាំង៥ខ្សែ ដែលស្ថិតនៅសង្កាត់លេខ៤ និងសង្កាត់លេខ១ មានដូចជា ១.ផ្លូវបេតុងអារម៉េតភ្ជាប់ពីផ្លូវលេខ៨០៦ មកផ្លូវលេខ២១០ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សាង សង់ដោយសប្បុរសជន។

២.ការងារជួសជុលផ្លូវ ១ខ្សែ ប្រវែង ៤៧៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ដោយចាក់ក្រាលបេតុងអារម៉េ កម្រាស់ ០,១៥ម៉ែត្រ លូរំដោះទឹកមុខកាត់ ០,៦ម៉ែត្រ ប្រវែង ៨៨០ម៉ែត្រ អណ្តូងលូ ៣៤កន្លែង សងខាងផ្លូវ និងលូប្រអប់មុខ៣ ទំហំ ៩ម៉ែត្រ x ១០ម៉ែត្រ ស្លាបការពារមុខទឹក ១៥ម៉ែត្រ ចំនួន០១ ស្ថិតលើផ្លូវលេខ៨១៤-៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សាងសង់ដោយកងវិស្វកម្ម។
៣.ការងារជួសជុលផ្លូវលេខ៨១៦ ប្រវែង ៤៥០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ចាក់ក្រាលបេតុង ខឿនសងខាងផ្លូវប្រវែងសរុប ៩០០ម៉ែត្រ មានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សាងសង់ដោយកងវិស្វកម្ម។
៤.ផ្លូវបេតុងអាមេរលេខ ៨៣៣ ប្រវែង ១ ២០០ម៉ែត្រ ទទឹង ១២.២៥ម៉ែត្រ កម្រាស់ ០.២ម និងដាក់លូសង្ខាងផ្លូវ មានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សប្បុរសជន។
៥.ការងារជួសជុលផ្លូវចំនួន ២កំណាត់ ប្រវែង ១.២០៧ម៉ែត្រ (កំណាត់ទី១ ប្រវែង ៤៨២ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ និងកំណាត់ទី២ ប្រវែង ៧២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ) កម្រាស់ ០,១៥ម៉ែត្រ ចាក់ក្រាលបេតុងដាក់លូមូលមុខកាត់ ០,៦ម៉ែត្រ សងខាងផ្លូវប្រវែង ១ ៩៣២ម៉ែត្រ និងអណ្តូងលូ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ សាងសង់ដោយកងវិស្វកម្ម។

ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណគុណបងប្អូនសប្បុរសជនដែលបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងក្នុងសង្កាត់លេខ៤ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដែលជាផ្លូវដឹក ជញ្ជូន ក៏ដូចជាជួយសម្រួលចរាចរណ៍ក្នុងក្រុង ខេត្តរបស់យើងបានកាន់តែងាយស្រួល ជាពិសេសជួយលើកកម្ពស់សោភ័ណភាព អនាម័យក្នុងក្រុងព្រះសីហនុបានមួយកម្រិតថែមទៀត ព្រោះវិស័យឯក ជនមិនអាចកាត់ផ្តាច់នូវការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុនោះទេ ដោយសារកន្លងមកមានបងប្អូនសប្បុរសជនបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ក៏ដូចជានៅតាមបណ្តាក្រុង ស្រុកនានាក្នុងខេត្តព្រះសីហនុ។
ទន្ទឹមនឹងការចុះពិនិត្យសមិទ្ធផលផ្លូវបេតុងក្នុងក្រុងព្រះសីហនុ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការសំណេះសំណាល និងសួសុខទុកការរស់នៅរបស់ប្រជាពលរដ្ឋដែលមានទីលំនៅអមសាងសាងផ្លូវបេតុងទាំង ៥ខ្សែ ក្នុងសង្កាត់លេខ៤ និងសង្កាត់ លេខ១ ប្រកបដោយភាព ស្និតស្នាល ព្រោះរដ្ឋបាលខេត្តនៅជិតនឹងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រោះអាជ្ញាធរត្រូវចូលរួមដោះស្រាយផលលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់កាលទេសទាំងអស់មិនថាយប់ ឬថ្ងៃនោះទេ ព្រោះយើងទាំងអស់គ្នាជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅជាប់ជា មួយប្រជាពលរដ្ឋជានិច្ច ហើយសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុករបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មិនអាចកាត់ផ្តាច់ព៏គ្នាបាននោះទេ ។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការណែនាំដល់កងវិស្វកម្ម ត្រូវធ្វើទួលកាត់ទទឹងផ្លូវ ដើម្បីជួយកាត់បន្ថយការ បើកបរលឿនក្នុងភូមិ ព្រោះអាចមានគ្រោះថ្នាក់ ចរាចរណ៍សម្រាប់កូនចៅប្រជាពលរដ្ឋនៅពេលដែលមានផ្លូវបេតុងល្អ ហើយការណែនាំនេះ ក៏ជា សំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាននៅអមសងខាងផ្លូវបេតុងខាងលើនេះផងដែរ ៕
ដោយ៖ ងូ សុមុនី





