សម្ដេតេជោ ហ៊ុន សែន៖ រូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ១៩៩០ ហើយបានបង្ហោះកាលពីយប់មិញ ពិតជានៅខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ១៩៩០ ដែលសម្ដេចបានបង្ហោះ កាលពីយប់មិញ ពិតជានៅខេត្តបាត់ដំបង ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩០ ពិតប្រាកដមែន។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា តាមអ្នកស្រាវជ្រាវរូបថតនេះពិតជានៅខេត្តបាត់ដំបង ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩០មែន។ សម្តេចតេជោបានបញ្ជក់ថា ក្នុងរូប ភាពសម្លៀកបំពាក់ដដែលចុះពិនិត្យខ្សែក្រវ៉ាត់ការពារក្រុងពេលព្រឹកបន្ទាប់មកចូលពិនិត្យរោងចក្រផលិតបាវក្រចៅដូនទាវនៅខេត្តបាត់ដំបង។ សម្ដេចតេជោ ក៏បាន សុំកែតម្រូវអំពីរដ្ឋមន្ត្រីការពារជាតិ ១៩៨២ ដល់ ១៩៨៥ បង ប៊ូ ថង ១៩៨៥ ដល់ ១៩៨៨ ឯកឧត្តម កុយ ប៊ុនថា និង១៩៨៨ ដល់ ២០២៣ សម្តេច ទៀ បាញ់៕


ដោយ៖ ជឹម ណារី





