លោក ទីវ តារារិទ្ធិ មកដល់ខេត្តសៀមរាប បន្ទាប់ពីជិះកង់ជុំវិញពិភពលោកឆ្លងកាត់៤០ប្រទេស
AKP សៀមរាប ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ --







លោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ជុំវិញពិភពលោកដោយប្រើរយៈពេល២ឆ្នាំ ឆ្លងកាត់៤០ប្រទេស ដែលមានចម្ងាយ ៦០ ០០០គីឡូម៉ែត្រ បានមកដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដោយប្រមូលថវិកាបាន ចំនួន ២៦០,២៤៣.៥៧ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
រូបថត៖៖ ឃុត សៅ





