ទូតកម្ពុជាប្រចាំនៅកូរ៉េជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន Asiana Airlines
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៦--ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងស ហការី បានអញ្ជើញជួបពិ ភាក្សាការងារជាមួយ លោក Song Bo Young នាយកប្រតិបត្តិនៃក្រុមហ៊ុន Asiana Airlines នៅទីស្នាក់កណ្តាលក្រុមហ៊ុន Asiana ក្នុងទីក្រុងសេអ៊ូល។

ក្នុងឱកាសនៃជំនួប កាលពីព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅនៃការធ្វើដំណើរទៅមកតាមអាកាសចរណ៍ Asiana Airlines របស់ប្រជា ជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជនខ្មែរ ដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Asiana Airlines និងដើម្បីបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថាមានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រា សាទអង្គរវត្តរបស់កម្ពុជា ដូច្នេះសង្ឃឹមថា ក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅកាន់ខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ ដែលមានបំណងធ្វើដំណើរកំសាន្តដោយផ្ទាល់ទៅកាន់ខេត្តទេសចរណ៍វប្បធម៌មួយនេះ។

ជាការឆ្លើយតប លោក Song បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត ថាក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពក្នុងការរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាប នាពេលអនាគត៕

ដោយ៖ ប៊ុន រិទ្ធ





