ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌មានទូរទស្សន៍” និង “ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ” ជូនមន្ត្រីរាជការអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ --









ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល “ការសរសេរព័ត៌មានទូរទស្សន៍” និង “ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ” ជូនមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្នុងបរិវេណក្រសួងព័ត៌មាន។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌មានទូរទស្សន៍” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ រីឯវគ្គបណ្តុះបណ្តាលស្តីពី “ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ” ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
រូបថត៖ ខឹម សុវណ្ណារ៉ា





