កិច្ចសន្យាផលិតកម្មកសិកម្ម៖ ផ្លូវឆ្ពោះទៅរកស្ថិរភាពទីផ្សារ និងការលើកកម្ពស់គុណភាពស្រូវ «ផ្ការំដួល» នៅបន្ទាយមានជ័យ
AKPបន្ទាយមានជ័យ ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៦--ក្នុងគោលបំណងធានានិរន្តរភាពផលិត កម្មស្រូវ និងបង្កើនប្រាក់ចំណូលជូនកសិករ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី «ការផលិតស្រូវផ្ការំដួលតាមកិច្ចស ន្យាផលិតកម្មកសិកម្ម» នៅស្រុកថ្មពួក និងស្រុកព្រះនេត្រព្រះ ដោយមានការចូ លរួមពីតួអង្គសំខាន់ៗទាំងស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុទ្ធ គឹមកុលមុនីអគ្គលេខាធិការរង នៃគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក គង់ គា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ដោយមានការសម្របសម្រួលពី លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម សុទ្ធ គឹមកុលមុនី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យនៅក្នុងវិស័យកសិកម្ម។
ឯកឧត្តមបានបញ្ជាក់ថា ការផលិតស្រូវតាមកិច្ចសន្យា មិនត្រឹមតែជួយធានាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយន្តការមួយជួយឱ្យកសិករមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានលើកឡើងថា ការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះរាំងស្ងួត និងការអនុវត្តបច្ចេកទេសត្រឹមត្រូវ គឺជារនាំងការពារកសិករពីការខាតបង់ ហើយការមានកិច្ចសន្យាជាមួយក្រុមហ៊ុន គឺជាការធានាសុវត្ថិ ភាពផ្នែកសេដ្ឋកិច្ចមួយជំហានទៀត។
លោក គង់ គាបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រលើកកម្ពស់គុណភាពស្រូវផ្ការំដួល ដើម្បីឱ្យស្របតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ។

លោកបានលើកឡើងថាកត្តាសំខាន់បំផុតក្នុងការផលិតស្រូវផ្ការំដួលឱ្យទទួលបានជោគជ័យ គឺការប្រើប្រាស់ពូជសុទ្ធ និងការអនុវត្តកសិកម្មល្អ ។ ការផលិតតាមកិច្ចសន្យាជាមួយក្រុម ហ៊ុនខ្មែរហ្វូត (Khmer Food) នឹងផ្តល់ឱកាសឱ្យកសិករទទួលបានការគាំទ្របច្ចេកទេស ដែលនាំទៅរកការបង្កើនគុណភាពគ្រាប់ស្រូវ ដែលជាកត្តាគន្លឹះក្នុងការកំណត់តម្លៃទីផ្សារ។
លោក រុន សុផាន់ណារ៉ាអនុប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីតួនាទីរបស់មន្ត្រីជំនាញក្នុងការចុះជួយដល់មូលដ្ឋានផ្ទាល់។
លោកបានបញ្ជាក់ថា មន្ទីរនឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលយ៉ាងសកម្ម រវាងកសិករ និងក្រុមហ៊ុន ដើម្បីឱ្យកិច្ចសន្យានេះមានប្រសិទ្ធភាពខ្ពស់។ លោកបានបន្ថែមថា ការជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីធានាថា កសិករ មេឃុំ និងអាជ្ញាធរស្រុក បានយល់ច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដើម្បីកសាងទំនុកចិត្តជាមួយក្រុមហ៊ុន ឆ្ពោះទៅរកទីផ្សារដែលមានស្ថិរភាព។
កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើចំណុចស្នូល សម្រាប់កសិករគឺ ទីផ្សារច្បាស់ លាស់ កាត់បន្ថយការព្រួយបារម្ភលើការទម្លាក់ថ្លៃពីឈ្មួញកណ្តាល។បច្ចេកទេសជំនាញ ការផ្ទេរបច្ចេកទេសពីមន្ត្រីកសិ កម្ម និងក្រុមហ៊ុន។គុណភាពកសិផល ស្រូវផ្ការំដួលនឹងមានតម្លៃខ្ពស់តាមរយៈការប្រើប្រាស់ពូជសុទ្ធ។ការគ្រប់គ្រងធាតុចូលការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមស្តង់ដារសុវត្ថិភាព។ភាពធន់នឹងអាកាសធាតុ ការរៀបចំផែនការផលិតកម្មដែលឆ្លើយតបនឹងស្ថានភាពគ្រោះរាំងស្ងួត។
ជារួមកិច្ចសន្យាផលិតកម្មកសិកម្មនេះ គឺជាយន្តការឈ្នះ-ឈ្នះ ដែលផ្តល់ទំនុកចិត្តជូនកសិករ ធានាគុណភាពជូនក្រុមហ៊ុន និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ក្រោមពាក្យស្លោកដ៏មានន័យថា«ស្រូវមានគុណភាព ទីផ្សារមានស្ថិរភាព កសិករមានចំណូលប្រកបដោយចីរភាព»៕
ដោយ៖ឈុនសារ៉ាត





