ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាជាមួយ ឯកអគ្គរាជទូត នៃប្រទេសជប៉ុន
AKP ភ្នំពេញថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦– ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែល ឯកឧត្តមបានបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត និង ឯកឧត្តមឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល មជ្ឈមណ្ឌលទិន្នន័យជាតិ កិច្ចសហប្រតបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងកិច្ចការងារដែលត្រូវសហការគ្នាបន្ត។ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត បានទទួលនូវជោគជ័យបន្ថែមទៀតក្នុងបេសកកម្មរបស់ខ្លួន ៕


ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





