អភិបាលស្រុកត្រាំកក់ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលឃុំញ៉ែងញ៉ង
AKP តាកែវ ថ្ងៃទី0១ ខែកក្កដា ឆ្នាំ២០២៦--អភិបាលស្រុកត្រាំកក់ លោក ហ៊ត មនោ បានអញ្ជើញជួបសំណេះសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃរដ្ឋបាលឃុំញ៉ែងញ៉ង។ពិធីនេះរៀបចំឡើងនៅសាលាឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីរសៀលថ្ងៃអង្គារ ទី30 ខែមិថុនា ឆ្នាំ2026។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានធ្វើការណែនាំដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលឃុំញ៉ែងញ៉ងទាំងអស់ ត្រូវចូលរួមសហការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ។ទំនាក់ទំនងការងារឱ្យបានល្អនៅក្នុងមូលដ្ឋានឃុំ-ភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តរភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។
លោក ហ៊ត មនោ បានមានប្រសាសន៍បន្តថា ត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន "លឿន រហ័ស ទាន់ពេលវេលា និងនៅគ្រប់ទីកន្លែង"ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ។ត្រូវខិតខំបំពេញការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវ។
លោក ហ៊ត មនោ បានមានប្រសាសន៍មន្ថែមថា ត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ជាពិសេសរាល់សំណើរតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវតែចុះដោះស្រាយឱ្យបានឆាប់រហ័ស តាម ដែលអាចធ្វើទៅបាន។ហើយរាល់ការផ្តល់សេវាទាំងអស់ ត្រូវតែត្រឹមត្រូវតាមនីតិវិធីច្បាប់និងលក្ខខណ្ឌតម្រូវ ដើម្បីចៀសវាងកំហុសឆ្គង ដែលអាចនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកត្រាំកក់ ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរឃុំ-ភូមិ និងកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យរួមសហការគ្នា លុបបំបាត់នូវអំពើអសកម្មនានា និងធ្វើការទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ត្រូវបន្តអនុវត្តគោនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់យើងមានសុខសុវត្ថិភាព និងនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់អាជ្ញាធរនិងរាជរដ្ឋាភិបាល៕
ដោយ អ៊ុច សៀង





