យោធាចិន និងរុស្ស៊ី ធ្វើការល្បាតតាមផ្លូវអាកាសយុទ្ធសាស្ត្ររួមគ្នាលើកទី១១
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ -- យោធាចិន និងរុស្ស៊ី បានធ្វើការល្បាតតាមផ្លូវអាកាសយុទ្ធសាស្ត្ររួមគ្នាលើកទី១១ របស់ពួកគេនៅក្នុងដែនអាកាសពាក់ព័ន្ធលើសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងផ្នែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះដោយក្រសួងការពារជាតិនៅលើគេហទំព័រផ្លូវការរបស់ខ្លួន បានឱ្យដឹងថាការល្បាតនេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ភាគីទាំងពីរក្នុងការរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





