លោក ស៊ី ជួបជាមួយប្រធានាធិបតីបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានជួបជាមួយប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌឺ លូកាសេនកូ នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិន និងបេឡារុស្ស គួរតែរក្សាការទំនាក់ទំនងជាយុទ្ធសាស្ត្រ និងលើកកម្ពស់វឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិនគាំទ្របេឡារុស្សក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន និងការបន្តផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ដោយលោកបានបង្ហាញពីឆន្ទៈរបស់ប្រទេសចិនក្នុងការបន្តផ្តល់ជំនួយក្នុងសមត្ថភាពរបស់ខ្លួនសម្រាប់ការអភិវឌ្ឍប្រទេសបេឡារុស្ស។
លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែរៀបចំធនធានពីវិស័យផ្សេងៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដើម្បីបម្រើជាកម្លាំងស្ថិរភាពនៅក្នុងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





