តម្លៃប្រេងសាំងបន្ដចុះថ្លៃទៀតហើយ រយៈ១សប្ដាហ៍នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងពាណិជ្ជកម្មកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់១សប្ដាហ៍ចាប់ពីថ្ងៃទី៣០ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

ក្នុងនោះប្រេងសាំងត្រូវលក់ចេញក្នុងតម្លៃ៤០៥០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតត្រូវលក់ចេញ។ ក្នុងតម្លៃ ៤០០០រៀលក្នុង១លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តជារៀងរាល់១ សប្តាហ៍ចាប់ពីវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ គឺត្រូវលក់ តម្លៃប្រេងសាំងធម្មតា៤០៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ប្រេងម៉ាស៊ូត តម្លៃក្នុង១លីត្រ ៤០០០រៀល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តបញ្ចុះចំនួន៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ បន្តបញ្ចុះ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស១០០ដុល្លារ/បារ៉ែល។ ពន្ធគយ ០ (សូន្យ) ដុល្លារ និងផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង១០% សម្រាប់ប្រេងម៉ាស៊ូត៕
ដោយ សួស សំរិត





