វគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្ដីពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបន្ទាន់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោកសាស្ត្រាចារ្យ កៀង តាក់ សាកលវិទ្យាធិការរង និងជាទីប្រឹក្សាក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នៅបាន អញ្ជេីញជាពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះនៃចលនា កាកបាទក្រហមកម្ពុជា ការគ្រប់គ្រងបណ្តាញយុវជន និងវិជ្ជាសង្រ្គោះបឋម ជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ២០០ នាក់ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។


បន្ទាប់ពីពិធីបើកវគ្គបណ្តុះបណ្តាលនេះ យុវជនកាកបាទក្រហមកម្ពុជាថ្មី ទាំង ២០០ នាក់ នឹងត្រូវចែកជា៤ថ្នាក់ផ្សេងគ្នា ដើម្បីទទួលចំណេះមូលដ្ឋាន ស្តីពីវិជ្ជាសង្គ្រោះបឋម ជំនាញភាពជាអ្នកដឹកនាំ និងតួនាទីក្នុងការដឹកនាំក្លឹបយុវជនកាកបាទក្រហមកម្ពុជាច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧នៃចលនាអន្តរជាតិ កាកបាទក្រហមកម្ពុជា និងការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជំងឺឆ្លង-មិនឆ្លង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាកលវិទ្យាល័យ ក្រោមការគាំទ្របច្ចេកទេស ពីមន្រ្តីទីស្នាក់ការកណ្តាល និងគ្រូជំនួយវិជ្ជាសង្រ្គោះបឋមពីយុវជន កាកបាទក្រហមកម្ពុជា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





