ឯកឧត្ដមបណ្ឌិត សួស គង់ ចុះត្រួតពិនិត្យការដ្ឋានកំពង់ស្ថាបនាផ្លូវជនបទចំនួន ៣ខ្សែ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ទាង ឆាយហៀង អ្នកគ្រប់គ្រងគម្រោង ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូបទៀត នាថ្ងៃពុធសុក្រទី២៤ -២៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងបេសកកម្មបច្ចេកទេសរបស់ធនាគារពិភពលោក លើការអនុវត្តគម្រោង CSLEP ដែលដឹកនាំដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ដើម្បីចុះត្រួតពិនិត្យការដ្ឋានកំពង់ស្ថាបនាខ្សែផ្លូវជនបទចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១ គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធអេកូទេសចរណ៍នៅតំបន់ថ្មក្រាល សហគមន៍អន្លង់ស្វាយ និងស្រែអំពិល ក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមបណ្ឌិត រួមជាមួយក្រុមការងារបានពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេស មន្ត្រីឧទ្យានុរក្ស និងភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃពីវឌ្ឍនភាពការងារ ធានាការអនុលោមភាពតាមផែនការអេកូទេសចរណ៍ និងតម្រូវការផ្នែកសង្គម និងបរិស្ថាន (E&S) ព្រមទាំងពិភាក្សាលើសកម្មភាពជំហានបន្ទាប់ ដើម្បីពន្លឿនដំណើរ ការសាងសង់ សំដៅធានាឱ្យបាននូវគុណភាព និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ៕


ដោយ៖ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





