គម្រោង PCRL របស់អង្គការ FAO ចុះវាយតម្លៃការអនុវត្តផលិតកម្មពូជស្រូវនៅខេត្តកំពង់ធំ និងខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦–គម្រោង PCRL របស់អង្គការ FAO រួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះតាមដាន និងវាយតម្លៃការអនុវត្តផលិតកម្មពូជស្រូវនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីពិនិត្យវឌ្ឍនភាព ផ្តល់ការណែនាំបច្ចេកទេស និងពិភាក្សាពីបញ្ហាប្រឈមជាមួយក្រុមផលិតស្រូវពូជគោលដៅ។
ប្រភពពីអង្គការ FAO បានឱ្យដឹងនៅថ្ងៃនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ថា តាមរយៈការគាំទ្ររបស់គម្រោង PCRL គ្រាប់ពូជស្រូវចុះបញ្ជី ផ្ការំដួល ជាង ៦ ២៧០ គីឡូក្រាម ត្រូវបានផ្គត់ផ្គង់ដល់កសិករ ១០៥ នាក់ សម្រាប់ដាំដុះលើផ្ទៃដីជិត ១៥៥ ហិកតា នៅក្នុងខេត្តទាំងពីរគឺ ខេត្តកំពង់ធំ និងខេត្តសៀមរាប ។ ការចុះពិនិត្យបានបង្ហាញថា កសិករភាគច្រើនកំពុងអនុវត្តបច្ចេកទេសដែលបានរៀនពីគម្រោងអំពីប្រព័ន្ធគុណភាពពូជដំណាំ (ប.គ.ព) និងចាប់ផ្តើមប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយថ្លៃដើម។
ការត្រួតពិនិត្យបែបនេះ គឺជាការងារមួយដ៏សំខាន់មួយក្នុងការគាំទ្រកសិករឱ្យផលិតពូជស្រូវដែលមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ៕


ដោយ៖ ណយ នឿន (ប្រភព៖FAO)





