លោក ស៊ី ជិនពីង ផ្ញើសាររំលែកទុក្ខចំពោះការរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសវេណេស៊ុយអេឡា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) បានផ្ញើសារចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោក ដេលស៊ី រ៉ូដ្រីហ្គេស៍ (Delcy Rodriguez) ចំពោះការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសនេះ។
បន្ទាប់ពីបានដឹងថា ការរញ្ជួយដីដ៏ខ្លាំងក្លាបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរ លោក ស៊ី ក្នុងនាមរដ្ឋាភិបាលចិន និងប្រជាជនចិន បានកាន់ទុក្ខដល់អ្នកដែលបានស្លាប់នៅក្នុងគ្រោះរញ្ជួយដី និងបានសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារដែលបាត់បង់ជីវិត និងអ្នកដែលរងរបួស។
លោក ស៊ី បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជំនួយដល់ប្រទេសវេណេស៊ុយអេឡាក្នុងការសង្គ្រោះ និងកសាងឡើងវិញនូវគ្រោះមហន្តរាយ។
លោកក៏បានសម្តែងទំនុកចិត្តផងដែរថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា ប្រជាជនវេណេស៊ុយអេឡានឹងយកឈ្នះលើគ្រោះមហន្តរាយ និងកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





