សាខាកាកបាទក្រហមខេត្តព្រះសីហនុបើកយុទ្ធនាកាដាក់ថ្នាំអាល់ប៊ែត នៅ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦---
នៅព្រឹកថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក គាំ សុខុម នាយក សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីសាខា អនុសាខាស្រុកកំពង់សីលា និងអ្នកស្ម័គ្រចិត្តចំនួន ២៨នាក់ ស្រី ៧នាក់ បើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយចុះដាក់ថ្នាំអាល់ប៊ែតនៅមណ្ឌលសុខ ភាព តក្កវិទ ស្ថិតនៅឃុំកំពង់សិលា ស្រុកកំពង់ សិលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តព្រះ សីហនុ។
យុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែត នៅ ក្នុងស្រុកកំពង់សីលា មានរយៈពេល៣ថ្ងៃ គែចាប់ពីទី២៦ ដល់ទី ២៨ ក្នុងឃុំទាំង៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
លោក គាំ សុខុម នាយកសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ បានឪ្យដឹងថា យុទ្ធនាការ នេះ មានគោល បំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ដែលអាចឆ្លងតាមរយៈមូសខ្លាញីខាំ ដោយការដាក់អាល់ប៊ែតឪ្យបានគ្រប់ធុង ទឹក ពាង អាង នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ទន្ទឹមនោះក៏បានប្រើខិតប័ណ្ណផងដែរ ហើយយុទ្ធនាកានេះត្រូវបានធ្វើឡើងទៅតាមក្រុម នីមួយៗគ្រប់ភូមិ ក្នុងស្រុកកំពង់សីលា ដើម្បីផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងនិងរួមគ្នាចូលរួមអនុវត្តឪ្យមានប្រសិ ទ្ធភាពក្នុងការកាត់បន្ថយគ្រុនឈាម គ្រុនឈិកដូចជា៖


១.សូមចូលរួមកំចាត់ដង្កូវ ទឹក មូសខ្លា និងធានាថា មិនមានដង្កូវទឹកនៅក្នុងបរិវេណផ្ទះ តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃ ទៀត ដែលនៅជុំវិញបរិ វេណផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹកឪ្យបានពីរ ដងក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាប៊ែត ត្រីប្រាំពីរពណ៌ ឬគ្របឪ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។
២.ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។
៣. តរូវការពារខ្លួនកុំឪ្យមូសខ្លាញីខាំតាមរយៈការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅ កន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។


៤.ក្នុងករណីជំងឺគ្រុនឈាម និងគ្រុនឈីកចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ត្រូវរូស រាន់ស្វែងរកសេវាថែទាំសុខភាពដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខ ភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសាររបស់អ្នកមានសញ្ញជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេង ទៀតដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។
គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម និងគ្រុនឈីក មិនត្រូវសាកល្បងព្យា បាលដោយខ្លួនឯង ឬការ ប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខ ភាពណាដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាម និងគ្រុនឈីកឡើយ។
សូមរម្លឹកថា សាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបើកយុទ្ធនា ការអប់រំ ផ្សព្វផ្សាយ និងចុះដាក់ថ្នាំអាល់ប៊ែត នៅតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងក្រុងស្រុកមួយចំនួនមានដូចជា ក្រុងព្រះសីហនុ ក្រុងកំពង់សោម ស្រុកស្ទឹងហាវ និងបន្តបើកយុទ្ធនាការតាម ក្រុង ស្រុក ទាំង៣បន្ថែម ទៀត ៕

ដោយ៖ ងូ សុមុនី





