អគ្គនាយកដ្ឋានឧត្តមសិក្សាក្រសួងអប់រំ យុវជន និងកីឡា ជួបប្រជុំជាមួយតំណាងក្រុមហ៊ុន Huawei Technologies (Cambodia)
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--អគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន Huawei Technologies (Cambodia) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការសម្រាប់គាំទ្រដល់បរិវត្តកម្មឌីជីថលអប់រំឧត្តមសិក្សានៅកម្ពុជា ជាពិសេសការគាំទ្រលើការបង្រៀន និងការរៀន ការស្រាវជ្រាវ និងការគ្រប់គ្រងនៅឧត្តមសិក្សា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពី ឯកឧត្តម ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





