មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំស្ដីពីលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់
AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានលើក ឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ប្រចាំឆ្នាំ២០២៥ និងសកម្ម ភាពរយៈពេល៥ខែ ដើមឆ្នាំ២០២៦ កាលពិថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២ ០២៦ ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុកនិងមន្ត្រីសុខាភិបាលជាច្រើននាក់ខេត្ដផងដែរ ។

ក្នុងឱកាសនោះឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានមានប្រសាសន៍ថា ឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឱសថផុតកំណត់ប្រើប្រាស់ និងសេវាសុខាភិបាលខុសច្បាប់ តែងបង្កឲ្យមានផលវិបាកដល់សុខភាពប្រជាពលរដ្ឋ និងសង្គម ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទាក់ទងនឹងការលក់ផលិតផលអនឡាញ ដែលកំពុងផុសផុលក្ដី វិធានការលើអ្នកលក់ផលិតផល ជំនួយសុខភាព ឬផលិតផលផ្សេងៗ ពាក់ព័ន្ធនឹង វិស័យសុខាភិបាល តាមរយៈប្រព័ន្ធអនឡាញ ត្រូវបានកំណត់ដោយច្បាប់ ដាក់ទោសនូវវិធានការក្នុងការដាក់បន្ទុក ចំពោះអ្នកមិនអនុវត្តន៍ច្បាប់ ឬប្រព្រឹត្តផ្ទុយពីច្បាប់ ត្រូវទទួលទោសតាមកម្រិត ដើម្បីជាការ ព្រមានកុំឱ្យបន្តសកម្មភាពខុសច្បាប់បន្តទៀត។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច ក្រកម្ពុជា ដែលសម្តេចបានសំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុង អនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសារធារណៈនិងការយល់ដឹងអោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេស នៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋ ក្នុងការប្រតិបត្តិធនធានម នុស្ស ស្វែងរកការពិតឱ្យមានប្រសិទ្ធិភាព។

ថ្លែងក្នុងបរិបទនេះឯកឧត្តមវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា សមាជិកគណៈកម្មាធិ ការទាំងអស់ ត្រូវលើកឡើងនូវបញ្ហាប្រឈម មកពិភាក្សា ដើម្បីប្រសិទ្ធភាពការងារ ឈានទៅការលុបបំបាត់ឱសថក្លែងក្លាយ ជាពិសេសមន្ត្រីទទួលបន្ទុកការងារសុខាភិបាលនៅ តាមច្រកចេញចូលតែមួយតាមដានពិនិត្យនូវលិខិតអនុ ញ្ញាត ដើម្បីងាយស្រួលធ្វើរបាយការណ៍ និងសុំឱ្យមន្ត្រីទទួលបន្ទុកតាមច្រកចេញចូលតែមួយ ជួយផ្សព្វផ្សាយច្បាប់ពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ដល់ឱសថស្ថានរងទាំងអស់។ បើយើងអនុវត្ដន៍ចំពោះវិធានការនេះ បានជាប្រចាំនិងត្រឹមត្រូវនោះ អាចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានច្រើន ព្រោះប្រជាពលរដ្ឋភាគច្រើនគាត់ទៅរកសេវាព្យាបាលនៅឱសថស្ថានណា ដែលមិនមាន ឈ្មោះ និងមិនមានស្លាកយីហោត្រឹមត្រូវ ព្រមទាំងមានតម្លៃថោក កត្ដាទាំងនេះធ្វើឱ្យប៉ះពាល់ ដល់សុខភាពបងប្អូនទៅថ្ងៃក្រោយ៕

ដោយ៖បៃ ស៊ីថុន





