វគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះ ជូនដល់ អ.ន.ក ខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ --








ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង តំណាងឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះសមាគមអតីតយុទ្ធជន និងនិវត្តជនជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
រូបថត៖ AKP-បាត់ដំបង





