មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខប្រចាំខែមិថុនា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តន៍បន្ត
AKP កំពង់ធំ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការក្រុងកំពង់ធំយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមិថុនា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តន៍បន្តក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្តាកងឯកភាព និងស្ថាប័នចំណុះជាច្រើនរូប។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធា សន្តិសុខប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗដែលសម្រេចបាន ចំណុចខ្លាំងចំណុចខ្វះខាត បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយនិងសេចក្តីព្រាងស្ដីពីទិសដៅសម្រាប់អនុវត្តន៍បន្តផងដែរ។

បន្ទាប់ពីសមាជិកអង្គប្រជុំបានឡើងធ្វើបទអន្តរាគមន៍និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យនិងស្ថាប័នចំណុះព្រមទាំងយោធិនគ្រប់រូបចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានប្រគល់ជូន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងវិន័យ តួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តបន្តរួមាន៖ ទី១. មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងយោធិនក្រោមឱវាទគ្រប់រូប ត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីអន្តរាគមន៍តាមបទបញ្ជា ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗឱ្យទាន់ពេលវេលា និងមានបប្រសិទ្ធភាព។ ទី២. កងម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅគ្រប់គោលដៅ ត្រូវសហការគ្គ្នាឱ្យបានល្អជាមួយកងកម្លាំងចម្រុះនិងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដោយត្រូវការពារឱ្យបានមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡឡើយ។
ដោយឡែក ការបង្ក្រាបបទល្មើសនេសាទ ត្រូវតែការពារឱ្យបានតំបន់អភិរក្សពូជត្រីនិងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទនេះ ដើម្បីធ្វើឱ្យផលត្រីសំបូរឡើងវិញបម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ និងប្រជាជនយើង និងទី៣. ត្រូវបន្តចូលរួមជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់ររាជរដ្ឋាភិបាល។

ជាមួយនេះដែរ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ដោះស្រាយការលំបាកជូនអតីតយុទ្ធជននិងនិវត្តជននៅខេត្តកំពង់ធំឱ្យបានល្អប្រសើរ ព្រមទាំងបន្តការសាងសង់ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា ដើម្បីឱ្យបងប្អូនរស់នៅបានសមរម្យ និងកសាងជីវភាពរស់នៅឱ្យបានល្អប្រសើរឡើង៕
ដោយ ស៊ុម វណ្ណា





