រួមគ្នាជំរុញភាពជាដៃគូទៅជាសកម្មភាពជាក់ស្តែង ដើម្បីសុខភាពកាន់តែប្រសើរ សមធម៌កាន់តែខ្ពស់ និងអនាគតមួយដែលពុំមាននរណាម្នាក់ត្រូវបានទុកចោលឡើយ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--រួមគ្នាជំរុញភាពជាដៃគូទៅជាសកម្មភាពជាក់ស្តែង ដើម្បីសុខភាពកាន់តែប្រសើរ សមធម៌កាន់តែខ្ពស់ និងអនាគតមួយដែលពុំមាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អាឡូណា ហ្វីសឺរ-កាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាប្រកបដោយផ្លែផ្កាលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរ។

ខណៈដែលកំពុងឆ្ពោះទៅរកគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC) កម្ពុជាស្វាគមន៍ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលលើវិស័យសុខាភិបាលឌីជីថល បច្ចេកវិទ្យាវេជ្ជសាស្ត្រ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល សុខភាពកុមារតូច ការថែទាំកុមារអូទីស្សឹម និងវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់។

តាមរយៈកិច្ចសហការររវាងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកែទម្រង់វិស័យសុខាភិបាល និងអ្នកជំនាញរបស់អ៊ីស្រាអែលក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យា ការកសាងប្រព័ន្ធសុខាភិបាលដែលកាន់តែរឹងមាំ មានភាពធន់ និងអាចបម្រើសេវាសុខាភិបាលបានកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





