ឯកឧត្តម អ៊ុ សុខ បន្តដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យវឌ្ឍនភាព នៃភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
AKP ពោធិ៍សាត់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ --







ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឱ្យឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម និងឯកឧត្តម គីម សុផារុន អគ្គលេខាធិការរងសមាគម អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការនៃការរៀបចំឈូសឆាយដីផ្លូវ និងដីកសិកម្មក្នុងដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន៣០០គ្រួសារ និងចុះពិនិត្យវឌ្ឍនភាពនៃការជីកអណ្តូងសូឡា និងអណ្តូងស្នប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
រូបថត៖ លន ហ្សាឌីណា





