ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ និងចែកអំណោយដល់គ្រួសារងាយរងគ្រោះ នៅស្រុកសង្កែ
AKP បាត់ដំបង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ --




ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមខេត្ត អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី២៥ ដែលជាអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនលោកយាយ ទេស ប្រាង្គ អាយុ ៩៩ឆ្នាំ មានជំងឺរ៉ាំរៃ និងមានជីវភាពក្រីក្រខ្លាំង និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រ ចំនួន៥០គ្រួសារ មកពី៥ភូមិក្នុងឃុំតាប៉ុន នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
រូបថត៖ AKP-បាត់ដំបង





