អង្គភាពប្រឆាំងអំពើពុករលួយផ្តល់ម៉ូតូ៥០គ្រឿង ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ព កងពលធំអន្តរាគមន៍លេខ៣
AKP ព្រះវិហារ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង រលួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២៦បាននាំយក ម៉ូតូ៥០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ព កងពលធំអន្តរាគ មន៍លេខ៣ ដែលមានឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ មកទទួលសម្រាប់បម្រើការក្នុងទិសទី១ យោធ ភូមិភាគទី៤ ព្រំដែនកម្ពុជា ថៃ។

ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងមេបញ្ជាការ នាយ និងពលទាហាន ទូទាំងកងពលធំអន្តរាគ មន៍លេខ៣ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងឯកឧត្តម ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ដែលបានឧបត្ថម្ភម៉ូតូចំនួន ៥០គ្រឿងនេះ ដល់វីរកងទ័ពជួរមុខសម្រាប់ប្រើប្រាស់ក្នុងតម្រូវការប្រចាំថ្ងៃ ក្នុងទិសដៅការពារបូរណភាពទឹកដី ។

ឯកឧត្តម ទូច ស៊ុនណារី មានប្រសា សន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងឯកឧត្តម ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុកជូនដល់វីរកងទ័ព កងពលធំអន្តរាគមន៍លេខ៣ទាំងអស់កំពង់ឈរជើងដ៏អង់អាច ក្នុងការការពារបូរណភាពទឹកដី ពីកងទ័ពសៀមឈ្លានពាន ។

ឯកឧត្តមបន្តថា ថ្ងៃនេះអង្គភាពប្រឆាំងអំពើពុករលួយផ្តល់ជូនម៉ូតូចំនួន៥០ គ្រឿង ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ព កងពលធំអន្តរាគមន៍លេខ៣ សម្រាប់ប្រើប្រាស់ក្នុងតម្រូវការប្រចាំថ្ងៃ នេះជាការយកចិត្តទុក្ខខ្ពស់ពីថ្នាក់ដឹកនាំដល់វីរកងទ័ពយើង៕
ដោយ៖ ទិត ស្រ៊





