ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះមហាសន្និបាត សមាជិកកាយឫទ្ធីនារីពិភពលោកជាង១០០ប្រទេសបានស្គាល់អរិយធម៌ខ្មែរដ៏រុងរឿង
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦–
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមក្នុងពិធីរាត្រីកម្ពុជា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំ ឆ្នាំ២០២៦ របស់សហគមន៍OB-PS លើកទី៤២ ដោយបានទទួលគណៈប្រតិភូជាង ១០០ប្រទេសមកចូលរួមនៅរាត្រី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្ដសៀមរាប (អង្គរ) ។

ក្នុងរាត្រីប្រកបដោយអត្ថន័យនេះ សមាជិកជាង១០០ ប្រទេសបានស្គាល់នូវអរិយធម៌ខ្មែរដ៏រុងរឿង សិល្បៈវប្បធម៌សម្បូរបែប ពិសាម្ហូប អាហារខ្មែរយ៉ាងឈ្ងុយឆ្ងាញ់ ជាពិសេស បានទស្សនាការសម្តែងរបាំប្រពៃណីខ្មែរជាច្រើន ប្រភេទ ដោយសមាជិកាសកម្មនៃ សមាគមកាយឫទ្ធិនារីកម្ពុជាយ៉ាងសប្បាយផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៧ ខាងមុនេះសាធារណរដ្ឋរ៉ូវ៉ាន់ដា (Rwanda) ដែលនឹងធ្វើជាម្ចាស់ផ្ទះបន្តវេនលើកទី៤០ និងកិច្ចប្រជុំប្រចាំឆ្នាំ២០២៧របស់សហគមន៍OB-PS លើកទី៤៣ សម្រាប់រៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៤១ ឆ្នាំ២០២៩ និងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង (South Africa) ដែលនឹងជាម្ចាស់ផ្ទះបន្តវេនសម្រាប់រៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍OB-PS លើកទី៤៤ ឆ្នាំ២០២៨ និងសូមជូនពរឱ្យទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់បេសកកម្មជាបន្តបន្ទាប់ នៃបណ្ដាប្រទេដជាសមាជិកបន្ដវេន៕

ដោយ៖ សួស សំរិត





