ការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិត្រូវតែពង្រឹងសមត្ថភាពក្នុងការឆ្លើយតប
AKPព្រះសីហនុថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦---
ការវិវត្តយ៉ាងឆាប់រហ័ស នៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតទាមទារឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិត្រូវតែពង្រឹងសមត្ថភាពក្នុងការឆ្លើយតឪ្យបានទាន់ពេលវេលា នេះជាការលើកឡើងរបស់ ឯកឧត្តមទេសនរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្រប សម្រួលកិច្ច ការព័ត៌មាននិងសាធារ ណមតិ (គ.ស.ព.ស.) ជាគណធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែង ក្លាយក្នុងយុគសម័យបញ្ញាសិប្ប និម្មិត» នៅក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំគណបក្សខេត្ត ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះដោយមានការចូលរួមពីមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានថ្នាក់ ខេត្ត ឃុំ- សង្កាត់នៅក្នុងខេត្តព្រះសីហនុ រួមនឹងក្រុមការងារព័ត៌មាន និងសាធារណមតិមកពីខេត្ត កោះកុង ជាពិសេសក្រុមកា រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងខេត្តកោះកុង សរុបចំនួនជាង ៥០០នាក់។
វគ្គបណ្តុះបណ្តាលនេះ គោលបំណងពង្រឹងការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ក៏ដូចជាបង្កើនជំនាញប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេក វិទ្យា AI តាមរយៈការចែករំលែកបទ ពិសោធន៍ជាក់ស្តែង ដែលបានជួបប្រទះនាពេលកន្លងមកសំដៅធ្វើយ៉ាងណាឱ្យមន្ត្រីព័ត៌មានថ្នាក់ខេត្ត ដល់ថ្នាក់ឃុំ-សង្កាត់ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប បកស្រាយបំភ្លឺបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ ស៊ីថា បានថ្លែងអំណរគុណចំពោះ ឯកឧ ត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនី យកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះ និងបានថ្លែងអំណរគុណឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលបានសហការ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលនាពេលនេះ ប្រកប ដោយរលូនតាមផែនការ ។

ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ធាតុចូលសំខាន់ៗដែលទទួលបានពីវគ្គបណ្តុះ បណ្តាលនៅថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតី ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវកាន់តែខ្ពស់របស់សិក្ខាកាមទាំងអស់ក្នុងការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សង្គមជាតិ ជាពិសេសនៅពេលដែលតំបន់ និងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់»។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ថាវិស័យព័ត៌មានទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ជាវិស័យស្នូលជួយគាំទ្រដល់អភិបាលកិច្ចល្អ សម្រាប់ពង្រឹងទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋសម្រាប់ការពារអធិបតេយ្យភាពព័ត៌មានរបស់ជាតិ។ រាជរដ្ឋាភិបាល បានបន្តផ្តោតការយក ចិត្តទុកដាក់ជាអាទិភាពលើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបោះពុ ម្ពផ្សាយនៅកម្ពុជា។ ក្នុងបរិបទនៃយុគស ម័យឌីជីថល និងបញ្ញាសិប្បនិម្មិត សេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះ ទេ ប៉ុន្តែជាសមត្ថភាពយុទ្ធសាស្ត្រក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មានផងដែរ។ ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់របស់ជាតិក្នុងកាលៈទេ សៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ ប៉ុន្តែជាការធានានូវ ៖១.ការធានាបាននូវសន្តិ សុខព័ត៌មាន សិទ្ធិទទួលបានព័ត៌មានពីប្រភពច្បាស់លាស់ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋ។

២.ការធានាបាននូវការការពារសន្តិសុ ខជាតិ សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ជាតិ និងប្រជាជន ដើម្បីកសាងនូវប្រព័ន្ធព័ត៌មានមួយប្រកបដោយវិជ្ជាជីវៈ មានក្រមសីល ធម៌ គុណភាព ត្រឹមត្រូវ ជឿទុក ចិត្ត និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថ ល។
រដ្ឋបាលខេត្តព្រះសីហនុ បានសម្របសម្រួ លបង្កើតក្រុមការងារព័ត៌មាន និងសាធារណមតិនៅតាមថ្នាក់ក្រុង ស្រុក និងឃុំសង្កាត់ក្នុងភូមិសាស្រ្តខេត្តព្រះសី ហនុ ស្របតាមការ ណែនាំរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដើម្បីជំរុញនឹងលើកកម្ពស់ការងារគ្រប់គ្រប់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋតាមគ្រប់មធ្យោបាយសំដៅកាត់បន្ថយជាអតិបរមានូវព័ត៌មានក្លែងក្លាយ ព័ត៌មានគ្មានមូលដ្ឋានដែលកំពុងនៅលាយឡំគ្នាលើបណ្តាញសង្គមក្នុងសម័យរីកចម្រើន នៃបច្ចេកវិទ្យា និងបញ្ញាសប្បនិមិត្ត (AI) ស្របតាមអភិក្រ ម «ថ្មី ពិតលឿន និងទូលំទូលាយ ប្រកប ដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»៕
ដោយ៖ ងូ សុមុនី





