ឧត្តមសេនីយ៍ទោសោម ស៊ុន៖បច្ចុប្បន្ននេះដោយមានការយកចិត្តទុកដាក់ពីប្រខុចរាជរដ្ឋាភិបាលធ្វើឱ្យឃុំដងកាំបិតដែលជាឃុំចុងកាត់មាត់ញ៉ោកមានការប្រែប្រួសថ្មី
AKPកំពង់ធំថ្ងៃទី២០ខែ មិថុនា ឆ្នាំ២០២៦----
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំ បន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំនិងជាប្រធានក្រុមការ ងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិតមានប្រសាសន៍លើកឡើងថាបច្ចុប្បន្នដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលធ្វើឱ្យឃុំដងកាំបិតដែលជាឃុំចុងកាត់មាត់ញ៉ោកមានការប្រែប្រួសថ្មី។

ឧត្តមសេនីយ៍ទោសម ស៊ុនបានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកស្បៀងអាហារ គ្រឿងឧបភោ គបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជននិងប្រជាពល រដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៦។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោកជំទាវ ដែលសម្ដេច ឯកឧត្តម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត។ជាមួយនោះដែរ សម្ដេច ឯកឧត្តម និងលោកជំទាវ សូមជូនពរលោកពូ អ្នកមីង បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅនេះ នៅឃុំដងកាំបិត ដែលជាឃុំនៅចុងកាត់មាត់ញករបស់ស្រុកសណ្ដាន់ មានព្រំប្រទល់ជាប់ជាមួយឃុំរុងរឿង និងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ មានការលំបាកក្នុងការធ្វើដំណើរដឹកទំនិញកសិផលផ្សេងៗ និងការធ្វើចរាចរណ៍ទៅកាន់ទីរួមស្រុកសណ្ដាន់ មានការលំបាកយ៉ាងខ្លាំង។ តែបច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមកា រងារចុះមូលដ្ឋានខេត្តកំពង់ធំនិងស្រុកសណ្ដាន់បានធ្វើឱ្យឃុំដងកាំបិតមានការប្រែប្រួលថ្មី ដោយមានសំណង់ស្ទាក់ទឹកមានតម្លៃរាប់លានដុល្លារ សម្រាប់បម្រើឱ្យវិស័យកសិកម្មនៅខេត្តកំពង់ធំ។ ព្រមជាមួយនោះ ផ្លូវលំស្ពានថ្នល់ត្រូវបានស្ថាបនាសម្រួលដល់ការចរាចរណ៍ដឹកទំនិញផ្សេងៗបានលឿនរហ័ស ទាំងនៅប៉ែកខាងលិចស្ទឹង និងនៅប៉ែកខាងកើតស្ទឹងសែន ក្នុងឃុំដងកាំបិតយើង។ ទីវត្តអារាមត្រូវបានក្រុមការងារចុះមូលដ្ឋានឃុំ ជួយសាងសង់កុដ និងឧបដ្ឋានសា លាព្រមទាំងសមិទ្ធផលមួយចំនួនទៀតនៅក្នុងវត្តស្រែវាលខាងកើត ។ ដោយឡែក សាឡង់០១គ្រឿងជាអំណោ យរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវ ត្រូវបានក្រុមការ ងារប្រគល់ជូនក្រុមប្រឹក្សាឃុំដងកាំបិត សម្រាប់ចម្លងជូនសិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសបញ្ហាព្រំដែន ដែលកន្លងទៅនេះត្រូវបានទាហានថៃរំលោភបំពានកាន់កាប់បូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ នៅបណ្ដាតំបន់មួយចំនួន ហើយបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយគ្រប់បែបយ៉ាង តាមរយៈយន្តការនានាដែលនៅជាធរមានដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ ដើម្បីទាមទារដែនបូរណភាពទឹកដីកម្ពុជាត្រឡប់មកវិញឱ្យខាងតែបាន ។
នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារបានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិ ភោគ ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារដោយក្នុង០១គ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ និងត្រីខកំប៉ុងចំនួន០១យួរ ។ ដោយឡែក ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារទទួលមរណភាពចំនួន០១នាក់បានទទួលអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួនពីរកេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួនពីរយួរ ត្រីខកំប៉ុងចំនួន ពីរយួរ និងថវិកាចំនួន២០ម៉ឺនរៀល៕
ដោយ៖ ស៊ុម វណ្ណា





