ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំវេទិកា«អង្គរ-មហាកំពែង»ក្រោមប្រធានបទ៖ «រួមគ្នាបណ្តុះបណ្តាលធនធានឆ្នើមនៃមិត្តភាពដែកថែប រួមគ្នាកសាងមហាកំពែងនៃវាសនារួម»
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ កងទ័ពជើងគោកបានផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំវេទិកា «អង្គរ-មហាកំពែង» ក្រោមប្រធានបទ៖ «រួមគ្នាបណ្តុះបណ្តាលធនធានឆ្នើមនៃមិត្តភាពដែកថែប រួមគ្នាកសាងមហាកំពែងនៃវាសនារួម» ជូនដល់នាយទាហានជំនាញការិយាល័ទី៥ កងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

សូមជម្រាបជូនថា គោលបំណងនៃការរៀបចំវេទិកា «អង្គរ-មហាកំពែង» ក្រោមប្រធានបទ៖ «រួមគ្នាបណ្តុះបណ្តាលធនធានឆ្នើមនៃមិត្តភាពដែកថែប រួមគ្នាកសាងមហាកំពែងនៃវាសនារួម»នេះ រួមមាន៖
១. លើកកម្ពស់ចលនាសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រយោធានៅគ្រប់ស្ថាប័ន និងកងឯកភាព។
២. ជំរុញការអភិវឌ្ឍសមត្ថភាពគិតវិភាគ គិតយុទ្ធសាស្ត្រ និងការសរសេរអត្ថបទវិជ្ជាជីវៈ។

៣. ប្រមូលគំនិត និងអនុសាសន៍សម្រាប់ការកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប។
៤. ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការផ្លាស់ប្តូរចំណេះដឹងរវាងកម្ពុជា-ចិន។
៥. រួមចំណែកអនុវត្តទស្សនៈ «កសាងកងទ័ពផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងធនធាន មនុស្សប្រកបដោយគុណភាព»៕

ដោយ សំ សាម៉ន(ប្រភព៖កងទ័ពជើងគោក)





