AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា លោក វ៉ាង យី (Wang Yi) អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិននឹងចូលរួមកិច្ចប្រជុំលើកទី១៦ នៃទីប្រឹក្សាសន្តិសុខជាតិ BRICS និងតំណាងជាន់ខ្ពស់ស្តីពីសន្តិសុខជាតិនៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជានាយកការិយាល័យនៃគណៈកម្មការកណ្តាលសម្រាប់កិច្ចការបរទេស ត្រូវបានអញ្ជើញដោយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval) ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)