AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- យោងតាមមជ្ឈមណ្ឌលបាញ់បង្ហោះជីវគ័នកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា រ៉ុក្កែតដឹកជញ្ជូនគូអៃហ្ស៊ូ-១១ (Kuaizhou-11) បានបាញ់បង្ហោះក្រុមផ្កាយរណបមួយនៅភាគពាយ័ព្យប្រទេសចិន។
រ៉ុក្កែតនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ១១:៥៨នាទីព្រឹកកាលពីថ្ងៃពុធ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន ហើយបានបញ្ជូនក្រុមផ្កាយរណប សេនទីស្ពេក ០៥ (CentiSpace 05) ចូលទៅក្នុងគន្លងគោចរដែលបានគ្រោងទុកដោយជោគជ័យ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)