ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពិនិត្យវាយតម្លៃឡើងវិញលើការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងការត្រៀមបង្ការ
AKP ឧត្តរមានជ័យ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ --







ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជួបប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាពជនភៀសសឹក ដែលបានរៀបចំនាពេលកន្លងមកដើម្បីស្តារឡើងវិញនូវប្រព័ន្ធទឹក-ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា និងសេវាសុខាភិបាល បរិស្ថាន អនាម័យ ការរៀបចំប្រព័ន្ធដឹកជញ្ជូនសម្រាប់ការជម្លៀសប្រជាពលរដ្ឋ ការត្រៀមស្បៀង និងថ្នាំពេទ្យជាដើម ខណៈកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តឧត្តរមានជ័យ។
រូបថត៖ AKP-ឧត្តរមានជ័យ





