វគ្គហ្វឹកហ្វឺន បំប៉ននាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង ជំនាន់ទី៣ នៅសាលាពលទាហានទី១ យោធភូមិភាគទី១
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦–ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើងជំនាន់ទី៣ នៅសាលាពលទាហានទី១ យោធភូមិភាគទី១ នាថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២៦។. វគ្គហ្វឹកហ្វឺន មានរយៈពេលសិក្សា៣១ ថ្ងៃ ចាប់ពីថៃ្ងទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា៖ .កងទ័ពត្រូវមានទស្សនៈស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ។ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


.ត្រូវខិតខំគោរពវិន័យ និង បទបញ្ជារបស់សាលាឲ្យបានម៉ឺងម៉ាត់ ។
.យកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់គ្រូឧទ្ទេសនាមទាំងនៅក្នុងថ្នាក់ និងនៅលើទីលានហ្វឹកហាត់។
.ពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ ចេះជួយយកអាសារគ្នា រស់នៅជាលក្ខណៈសមូហភាព
.ត្រូវគោរពច្បាប់របស់រដ្ឋ ជៀសវាងការប្រព្រឹត្តអំពើដែលខុសនឹងច្បាប់ ជាពិសេសត្រូវជៀសវាងដាច់ខាតចំពោះបញ្ហាគ្រឿងញៀន ។
.យកចិត្តទុកដាក់ ថែរក្សាអាវុធយុទ្ធភ័ណ្ឌ សំភារៈសឹកដែលបានបំពាក់ និង ទ្រព្យសម្បត្តិរបស់អង្គភាព ឲ្យបានគង់វង់ ។
. យកចិត្តទុកដាក់បង្កបង្កើនផល និង ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពរស់នៅ ឲ្យកាន់តែប្រសើឡើងថែមទៀត ។
.យកចិត្តទុកដាក់ ថែទាំសុខភាពជាប្រចាំ ដើម្បីធានាបានកម្លាំងប្រយុទ្ធ សំរេចតាមផែនការដែលថ្នាក់លើ ប្រគល់ឲ្យ ។

ដោយ៖ សំ សាម៉ន ‘ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរ:ភូមិន្ទ





