តំណាងកាកបាទក្រហកម្ពុជា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ "កំលាំងនៃសកម្មភាពអ្នកស្ម័គ្រចិត្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៦" នៅទីក្រុងហៃកូ ខេត្តហៃណាន ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- កាកបាទក្រហមកម្ពុជាបានចាត់មន្ត្រី ចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ "កំលាំងនៃសកម្មភាពអ្នកស្ម័គ្រចិត្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៦" "Power of Volunteering Action Asia Pacific 2026" នៅទីក្រុងហៃកូ ខេត្តហៃណាន ប្រទេសចិន មានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី0៧ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានសមាគមជាតិមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ព្រឹត្តិការណ៍ថ្នាក់តំបន់នេះជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការអនុវត្តល្អៗ និងពិភាក្សាអំពីអនាគតនៃការអភិវឌ្ឍអ្នកស្ម័គ្រចិត្ត។ មានការវាយតម្លៃការអនុវត្តការងារស្ម័គ្រចិត្តបច្ចុប្បន្ន ការពង្រឹងការអភិវឌ្ឍន៍សមត្ថភាពអ្នកស្ម័គ្រចិត្ត ការលើកកម្ពស់កិច្ចសហការរវាងយុវជន អ្នកស្ម័គ្រចិត្ត អន្តរជំនាន់ និងការកំណត់សកម្មភាពគន្លឹះសម្រាប់ការងារអ្នកស្ម័គ្រចិត្ត។


វេទិកានេះក៏បានកំណត់ចំណុចខ្លាំង ឱកាសក្នុងការចូលរួមការងារស្ម័គ្រចិត្ត ការរក្សា និងការគ្រប់គ្រងអ្នកស្ម័គ្រចិត្ត ខណៈពេលដែលស្វែងយល់ពីវិធីសាស្រ្តថ្មីៗ ដើម្បីគាំទ្រអ្នកស្ម័គ្រចិត្ត និងបង្កើនការចូលរួមរបស់ពួកគេចំពោះសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្មឡើងឆ្លើយតបទៅនឹងការកើនឡើងនៅតម្រូវការសេវាមនុស្សធម៌៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





